ព្រះត្រៃបិដក ភាគ ៤៥
ក៏បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរគុណនោះ ដែលមានព្រហ្មចរិយៈជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងកាលជាបច្ចុប្បន្ន រួចបានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តចប់ហើយ សោឡសកិច្ច ដែលត្រូវធ្វើ អាត្មាអញបានធ្វើស្រេចហើយ កិច្ចដទៃក្រៅអំពីមគ្គភាវនាកិច្ចនេះ មិនមានទៀតឡើយ។ ម្នាលអានន្ទ ភិក្ខុទាំងប្រាំរយនោះ មានភវេសីភិក្ខុជាប្រធាន កាលប្រឹងប្រែងឲ្យម៉ត់ចត់លើសលុបឡើងទៅ ក៏បានធ្វើឲ្យជាក់ច្បាស់ នូវវិមុត្តិដ៏ប្រសើរ ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ ពួកអ្នកត្រូវសិក្សាយ៉ាងនេះថា ពួកយើង កាលប្រឹងប្រែងឲ្យម៉ត់ចត់ លើសលុបឡើងទៅ គង់ធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិដ៏ប្រសើរបាន។ ម្នាលអានន្ទ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះចុះ។
ចប់ ឧបាសកវគ្គ ទី៣។
ឧទ្ទាននៃឧបាសកវគ្គនោះ គឺ
និយាយអំពីការញញើតញញើម ១ ក្លៀវក្លា ១ នរក ១ ពៀរ ១ ចណ្ឌាលឧបាសកជាគំរប់ប្រាំ បីតិ ១ ជំនួញ ១ ពួកស្តេច ១ គ្រហស្ថអ្នកស្លៀកស ១ ភវេសីឧបាសក ១។
ID: 636853896251338843
ទៅកាន់ទំព័រ៖