ព្រះត្រៃបិដក ភាគ ៤៥

​អរញ្ញ​វគ្គ​


 [​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ ​(​ប្រព្រឹត្ត​អា​រញ្ញិ​កង្គ​)​ ​នេះ​ ​មាន​ ​៥​ ​ពួក​។​ ​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ ​៥​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ ​ព្រោះ​មិនដឹង​ ​ព្រោះ​ខ្លៅល្ងង់​ ​១​ ​នៅក្នុង​ព្រៃ​ ​ព្រោះ​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​សេចក្តី​ប្រាថ្នា​ ​១​ ​នៅក្នុង​ព្រៃ​ ​ព្រោះ​ឆ្កួត​រាយមាយ​ចិត្ត​ ​១​ ​នៅក្នុង​ព្រៃ​ ​ព្រោះ​គិតថា​ ​ការ​នៅក្នុង​ព្រៃ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​និង​ពួក​ពុទ្ធ​សាវក​សរសើរ​ហើយ​ ​១​ ​នៅក្នុង​ព្រៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច​ ​អាស្រ័យ​សេចក្តី​សន្តោស​ ​អាស្រ័យ​សេចក្តី​ដុសខាត់​ ​(​កិលេស​)​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ត្រូវការ​ដោយ​ការប្រតិបត្តិ​ល្អ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ ​មាន​ ​៥​ ​ពួក​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណា្ត​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ទាំង​ ​៥​ ​ពួក​នេះ​ ​ភិក្ខុ​ណា​ ​អ្នក​នៅក្នុង​ព្រៃ​ ​ដែល​ជា​អ្នក​នៅក្នុង​ព្រៃ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច​ ​អាស្រ័យ​សេចក្តី​សន្តោស​ ​អាស្រ័យ​សេចក្តី​ដុសខាត់​ ​(​កិលេស​)​ ​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​ត្រូវការ​ដោយ​ការប្រតិបត្តិ​ល្អ​ ​បណ្តា​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​ទាំង​ ​៥​ ​ពួក​នេះ​ ​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​បែបនេះ​ ​ឈ្មោះថា​ខ្ពង់ខ្ពស់​ផង​ ​ប្រសើរ​ផង​ ​ជា​ចំបង​ផង​ ​ឧត្តម​ផង​ ​ថ្លៃថ្លា​ផង​។​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636853896475751679
ទៅកាន់ទំព័រ៖