ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ដូចជាខីរៈ កើតមកអំពីមេគោ ទធិកើតមកអំពីខីរៈ នវនីតកើតមកអំពីទធិ សប្បិកើតមកអំពីនវនីត សប្បិមណ្ឌកើតមកអំពីសប្បិ សប្បិមណ្ឌប្រាកដថាប្រសើរជាង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុណា អ្នកនៅក្នុងព្រៃ ដែលជាអ្នកនៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសនោ្តស អាស្រ័យសេចក្តីដុសខាត (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុអ្នកនៅក្នុងព្រៃបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ជាចំបងផង ឧត្តមផង ថ្លៃថ្លាផង។
[៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបំសុកូលិកង្គនេះ មាន ៥ ពួក។បេ។
[៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តរុក្ខមូលិកង្គនេះ មាន ៥ ពួក។បេ។
[៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តសោសានិកង្គនេះ មាន ៥ ពួក។បេ។
ID: 636853896768668433
ទៅកាន់ទំព័រ៖