ព្រះត្រៃបិដក ភាគ ៤៥
[៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តអញ្ភេកាសិកង្គនេះ មាន ៥ ពួក។បេ។
[៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តនេសជ្ជិកង្គនេះ មាន ៥ ពួក។បេ។
[៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តយថាសន្ថតិកង្គនេះ មាន ៥ ពួក។បេ។
[៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តឯកាសនិកង្គនេះ មាន ៥ ពួក។បេ។
[៨៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកង្គនេះ មាន ៥ ពួក។បេ។
[៩០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គនេះ មាន ៥ ពួក។ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ៥ ពួក តើដូចម្តេច។ គឺ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះមិនដឹង ព្រោះខ្លៅល្ងង់ ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះប្រាថ្នាលាមក១ លុះក្នុងសេចក្តីប្រាថ្នា ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះឆ្កួតរាយមាយចិត្ត ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះគិតថាបត្តបិណ្ឌិកង្គនេះ ព្រះពុទ្ធទាំងឡាយ និងពួកពុទ្ធសាវកសរសើរហើយ ១
ID: 636853897079006183
ទៅកាន់ទំព័រ៖