ព្រះត្រៃបិដក ភាគ ៤៥
ប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ មាន ៥ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គទាំង ៥ ពួកនេះ ភិក្ខុណា អ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ជាអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គទាំង ៥ ពួកនេះ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ចំបងផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចជាខីរៈកើតអំពីមេគោ ទធិកើតអំពីខីរៈ នវនីតកើតអំពីទធិ សប្បិកើតអំពីនវនីត សប្បិមណ្ឌកើតអំពីសប្បិ សប្បិមណ្ឌ ប្រាកដថាប្រសើរលើសជាង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គទាំង ៥ ពួកនេះ
ID: 636853897233785036
ទៅកាន់ទំព័រ៖