ព្រះត្រៃបិដក ភាគ ៤៥
ភិក្ខុណា អ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ជាអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គទាំង ៥ ពួកនេះ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ជាចំបងផង ឧត្តមផង ថ្លៃថ្លាផង។
ចប់ អរញ្ញវគ្គ ទី៤។
ឧទ្ទាននៃអរញ្ញវគ្គនោះគឺ
និយាយអំពីភិក្ខុអ្នកប្រព្រឹត្តអារញ្ញិកង្គ ១ ប្រព្រឹត្តបំសុកូលិកង្គ ១ ប្រព្រឹត្តរុក្ខមូលិកង្គ ១ ប្រព្រឹត្តសោសានិកង្គ ១ ប្រព្រឹត្តអញ្ភេកាសិកង្គ ១ ប្រព្រឹត្តនេសជ្ជិកង្គ ១ ប្រព្រឹត្តយថាសន្ថតិកង្គ ១ ប្រព្រឹត្តឯកាសនិកង្គ ១ ប្រព្រឹត្តខលុបច្ឆាភត្តិកង្គ ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ១។
ID: 636853897482639269
ទៅកាន់ទំព័រ៖