ព្រះត្រៃបិដក ភាគ ៤៥

​ព្រាហ្មណ​វគ្គ​


 [​៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទំនៀម​របស់​ពួក​ព្រាហ្មណ៍​អំពី​បុរាណ​នេះ​ ​មាន​ ​៥​ ​យ៉ាង​ ​រមែង​ប្រាកដ​ស្មើ​ក្នុង​ពួក​សុនខ​ ​មិន​ប្រាកដ​ក្នុង​ពួក​ព្រាហ្មណ៍​ឥឡូវនេះ​ទេ​។​ ​ទំនៀម​របស់​ព្រាហ្មណ៍​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មក​ ​ក្នុង​កាលពីដើម​ ​ពួក​ព្រាហ្មណ៍​តែង​គប់​រក​នាង​ព្រាហ្មណី​ ​មិន​គប់​រក​ស្រី​មិនមែន​ជា​ព្រាហ្មណី​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​ ​គប់​រក​ស្រី​ជា​ព្រាហ្មណី​ខ្លះ​ ​គប់​រក​ស្រី​មិនមែន​ជា​ព្រាហ្មណី​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​សុនខ​ ​រមែង​គប់​រកតែ​សុនខ​ញី​ ​មិន​គប់​រក​ជាតិ​សត្វ​ ​មិនមែន​ជា​សុនខ​ញី​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទំនៀម​របស់​ពួក​ព្រាហ្មណ៍​ ​អំពី​បុរាណ​ទី​ ​១​ ​តែង​ប្រាកដ​ស្មើ​ក្នុង​ពួក​សុនខ​ ​មិន​ប្រាកដ​ក្នុង​ពួក​ព្រាហ្មណ៍​ឥឡូវនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលពីដើម​ ​ពួក​ព្រាហ្មណ៍​ ​រមែង​គប់​រក​ព្រាហ្មណី​ ​ដែល​មាន​រដូវ​ ​មិន​គប់​រក​ព្រាហ្មណី​ ​ដែល​មិន​មាន​រដូវ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​ព្រាហ្មណ៍​តែង​គប់​រក​ព្រាហ្មណី​ ​ដែល​មាន​រដូវ​ខ្លះ​ ​គប់​រក​ព្រាហ្មណី​ ​ដែល​មិន​មាន​រដូវ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​សុនខ​ ​រមែង​គប់​រក​សុនខ​ញី​ ​ដែល​មាន​រដូវ​ ​មិន​គប់​រក​សុនខ​ញី​ ​ដែល​មិន​មាន​រដូវ​ទេ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636853897698461614
ទៅកាន់ទំព័រ៖