ព្រះត្រៃបិដក ភាគ ៤៥
ព្រាហ្មណ៍អ្នកមានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណ នៃជីដូនជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបាន ជាអ្នករាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់ ៥ ជាអ្នកដឹងនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនថោកថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណព្យាករណសាស្រ្ត បពិត្រព្រះគោតមដ៏ចំរើន បុគ្គលកាលនឹងពោល នូវរឿងនោះឲ្យត្រូវ គប្បីពោលនូវខ្ញុំព្រះអង្គហ្នឹងឯង។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គជាព្រាហ្មណ៍ មានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណ នៃជីដូនជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់តិះដៀល ដោយពោលដល់ជាតិកំណើតបាន ជាអ្នករាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទៈ គឺសិក្ខា និងនិរុតិ្ត ដែលមានគម្ពីរឥតិហាសៈ ជាគំរប់ ៥ ជាអ្នកដឹងនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនថោកថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណព្យាករណសាស្រ្ត។
ID: 636853898417792757
ទៅកាន់ទំព័រ៖