ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ទោ​ណៈ​ ​ពួក​ឥសី​ទាំងអម្បាល​មា​ណ​ ​ជា​ប្រធាន​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​អ្នកធ្វើ​នូវ​មន្ត​ទាំងឡាយ​ ​នឹង​ញុំាង​មន្ត​ទាំងឡាយ​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ ​ក៏​បទ​មន្ត​ ​និង​ចម្រៀង​ចាស់​នេះ​ ​ដែល​ពួក​ឥសី​បាន​ពោល​ ​ធ្វើឲ្យ​ជា​គំនរ​ដល់​ព្រាហ្មណ៍​ទាំងឡាយ​ណា​ ​ពួក​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ ​រមែង​ច្រៀង​តាម​ ​ពោល​តាម​នូវ​បទ​មន្ត​ ​និង​ចម្រៀង​នោះ​ ​តែង​ពោល​តាម​បទ​មន្ត​ ​ដែល​ពួក​ឥសី​ពោល​ហើយ​នោះ​ ​បង្ហាញ​តាម​បទ​មន្ត​ ​និង​ចំរៀង​ ​ដែល​ពួក​ឥសី​បង្ហាញ​ហើយ​ ​ឥសី​ទាំងនោះ​ ​គឺ​ឥសី​ឈ្មោះ​ ​អដ្ឋ​កៈ​ ​១​ ​វា​មកៈ​ ​១​ ​វា​មទេ​វៈ​ ​១​ ​វេស្សា​មិត្ត​ ​១​ ​យម​ទ​គ្គិ​ ​១​ ​អង្គីរស​ ​១​ ​ភារ​ទ្វា​ជៈ​ ​១​ ​វា​សេ​ដ្ឋៈ​ ​១​ ​កស្សបៈ​ ​១​ ​ភគុ​ ​១​ ​ឥសី​ទាំងនោះ​ ​តែង​នាំគ្នា​បញ្ញត្ត​ ​នូវ​ព្រាហ្មណ៍​ទាំង​ ​៥​ ​នេះ​ ​គឺ​ព្រហ្ម​សមៈ​ ​១​ ​ទេវ​សមៈ​ ​១​ ​មរិ​យា​ទៈ​ ​១​ ​សម្ភិន្ន​មរិ​យា​ទៈ​ ​១​ ​និង​ព្រាហ្មណ៍​ចណ្ឌាល​ ​ជា​គំរប់​ ​៥​។​ ​ម្នាល​ទោ​ណៈ​ ​អ្នកជា​ព្រាហ្មណ៍​អ្វី​ ​ក្នុង​ពួក​ព្រាហ្មណ៍​ទាំង​ ​៥​ ​នោះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ស្គាល់​ព្រាហ្មណ៍​ទាំង​ ​៥​ ​នេះ​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​គ្រាន់តែ​ស្គាល់​ថា​ ​ជា​ព្រាហ្មណ៍​ប៉ុណ្ណេះ​ឯង​ ​ប្រពៃ​ណាស់​ហើយ​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែងធម៌​ ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ស្គាល់​ព្រាហ្មណ៍​ទាំង​ ​៥​ ​នេះ​ឲ្យ​ទាន​។​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636853898604433432
ទៅកាន់ទំព័រ៖