ព្រះត្រៃបិដក ភាគ ៤៥
គឺព្រាហ្មណ៍នោះ មិនបានស្វែងរកដោយការភ្ជួរ មិនបានស្វែងរកដោយការជួញ មិនបានស្វែងរកដោយការរក្សាគោ មិនបានស្វែងរកដោយអំពើនៃឋានៈជាទាហាន មិនបានស្វែងរកដោយភាពជារាជបុរស មិនបានស្វែងរកដោយសិប្បកម្មណានីមួយឡើយ គ្រាន់តែស្វែងរកដោយការត្រេចទៅ ដើម្បីភិក្ខាប៉ុណ្ណោះ មិនបានមើលងាយនូវភិក្ខាភាជនៈឡើយ។ ព្រាហ្មណ៍នោះ ប្រគល់ទ្រព្យសម្រាប់អាចារ្យ ដល់អាចារ្យ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះមកបួស។ ព្រាហ្មណ៍នោះ កាលដែលបានបួសយ៉ាងនេះហើយ ជាអ្នកមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ផ្សាយទៅកាន់ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយមេត្តា ចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង មានចិត្តប្រកបដោយករុណា ... មានចិត្តប្រកបដោយមុទិតា ... មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ផ្សាយទៅកាន់ទិសទី ២ ទិសទី ៣
ID: 636853899051799020
ទៅកាន់ទំព័រ៖