ព្រះត្រៃបិដក ភាគ ៤៥

​ទិសទី​ ​៤​ ​ក៏​ដូចគ្នា​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ ​គឺ​ទិ​សតូចៗ​ ​មានចិត្ត​ប្រកប​ដោយ​ឧបេ​កា្ខ​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​សភាវៈ​ធំ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​។​ ​ព្រាហ្មណ៍​នោះ​ ​លុះ​បាន​ចំរើន​នូវ​ព្រហ្មវិហារ​ទាំង​ ​៤​ ​នេះ​ហើយ​ ​ក៏​ទំ​លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​សុគតិ​ ​និង​ព្រហ្មលោក​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ជា​ព្រហ្ម​សមៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ទោ​ណៈ​ ​ចុះ​ព្រាហ្មណ៍​ជា​ទេវ​សមៈ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​កំណើត​ស្អាត​ទាំងពីរ​ខាង​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​កើត​ចាក​គភ៌​ដ៏​បរិសុទ្ធ​ ​ដរាប​អំពី​តំណ​ ​នៃ​ជីដូនជីតា​ ​ជា​គំរប់​ ​៧​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ ​ព្រាហ្មណ៍​នោះ​ ​ក៏​រៀន​យក​នូវ​មន្ត​ ​ប្រព្រឹត្ត​នូវ​កោ​មារ​ព្រហ្មចរិយៈ​អស់​ ​៤៨​ ​ឆ្នាំ​ ​លុះ​រៀន​យក​នូវ​មន្ត​ ​ប្រព្រឹត្ត​នូវ​កោ​មារ​ព្រហ្មចរិយៈ​ ​អស់​ ​៤៨​ ​ឆ្នាំ​រួចហើយ​ ​ទើប​ស្វែងរក​ទ្រព្យ​ ​សម្រាប់​អាចារ្យ​ ​ដើម្បី​អាចារ្យ​ ​ដោយ​គន្លងធម៌​ ​មិន​ស្វែងរក​ខុសគន្លងធម៌​ឡើយ​។​ ​ម្នាល​ទោ​ណៈ​ ​ធម៌​ដូចម្តេច​ ​ក្នុង​ការស្វែងរក​នោះ​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636853899262831091
ទៅកាន់ទំព័រ៖