ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ទោ​ណៈ​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​ព្រាហ្មណ៍​ ​មិន​គប់​រក​ស្រី្ត​ ​ដែល​មានគភ៌​។​ ​ម្នាល​ទោ​ណៈ​ ​ប្រសិនបើ​ព្រាហ្មណ៍​ ​គប់​រក​ស្រី្ត​ដែល​មានគភ៌​ហើយ​ ​មាណវ​កៈ​ ​និង​មាណវិកា​នោះ​ ​ឈ្មោះថា​ ​កើត​ក្នុង​គំនរ​លាមក​ធំ​ ​មាន​ក្លិនអាក្រក់​ក្រៃពេក​ ​ម្នាល​ទោ​ណៈ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រាហ្មណ៍​ ​មិន​គប់​រក​ស្ត្រី​ដែល​មានគភ៌​ឡើយ​។​ ​ម្នាល​ទោ​ណៈ​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​ព្រាហ្មណ៍​ ​មិន​គប់​រក​ស្ត្រី​ ​ដែល​មានកូន​នៅ​បៅ​។​ ​ម្នាល​ទោ​ណៈ​ ​ប្រសិនបើ​ព្រាហ្មណ៍​ ​គប់​រក​ស្រ្តី​ ​ដែល​មានកូន​នៅ​បៅ​ហើយ​ ​មាណវ​កៈ​ ​និង​មាណវិកា​នោះ​ ​ឈ្មោះថា​ ​ផឹក​របស់​មិន​ស្អាត​ ​ម្នាល​ទោ​ណៈ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រាហ្មណ៍​ ​មិន​គប់​រក​ស្រ្តី​ ​ដែល​មានកូន​នៅ​បៅ​។​ ​ឯ​នាង​ព្រាហ្មណី​ ​របស់​ព្រាហ្មណ៍​នោះ​ ​មិន​មានប្រយោជន៍​ដោយ​កាម​ ​មិន​មានប្រយោជន៍​ដោយ​ការ​លេង​ ​មិន​មានប្រយោជន៍​ដោយ​សេចក្តី​ត្រេកអរ​ក្នុង​កាម​ ​នាង​ព្រាហ្មណី​ ​របស់​ព្រាហ្មណ៍​នោះ​ ​មានប្រយោជន៍​ដោយ​បុត្រ​ប៉ុណ្ណោះ​ ​ព្រាហ្មណ៍​នោះ​ ​ញុំាង​មេថុន​ឲ្យ​កើតឡើង​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​មក​បួស​។​ ​ព្រាហ្មណ៍​នោះ​ ​កាលដែល​បាន​បួស​ ​យ៉ាងនេះ​ហើយ​ ​ក៏​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636853899591599895
ទៅកាន់ទំព័រ៖