ព្រះត្រៃបិដក ភាគ ៤៥

​ដល់​នូវ​ចតុត្ថជ្ឈាន​។​ ​ព្រាហ្មណ៍​នោះ​ ​រមែង​ចំរើន​នូវ​ឈាន​ទាំង​ ​៤​ ​នេះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ជា​ទេវ​សមៈ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ទោ​ណៈ​ ​ចុះ​ព្រាហ្មណ៍​ ​ជាម​រិយា​ទៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​កំណើត​ស្អាត​ ​ទាំងពីរ​ខាង​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​កើត​ចាក​គភ៌​ដ៏​បរិសុទ្ធ​ ​ដរាប​អំពី​តំណ​ ​នៃ​ជីដូនជីតា​ជា​គំរប់​ ​៧​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​។​ ​ព្រាហ្មណ៍​នោះ​ ​ក៏​រៀន​យក​នូវ​មន្ត​ ​ប្រព្រឹត្ត​កោ​មារ​ព្រហ្មចរិយៈ​ ​អស់​ ​៤៨​ ​ឆ្នាំ​ ​លុះ​រៀន​យក​នូវ​មន្ត​ ​ប្រព្រឹត្ត​កោ​មារ​ព្រហ្មចរិយៈ​អស់​ ​៤៨​ ​ឆ្នាំ​ ​រួចហើយ​ ​ក៏​ស្វែងរក​ទ្រព្យ​សម្រាប់​អាចារ្យ​ ​ដើម្បី​អាចារ្យ​ ​ដោយ​ធម៌​ ​មិន​ស្វែងរក​ខុស​ធម៌​ឡើយ​។​ ​ម្នាល​ទោ​ណៈ​ ​ធម៌​ដូចម្តេច​ ​ក្នុង​ការស្វែងរក​នោះ​។​ ​គឺ​ព្រាហ្មណ៍​នោះ​ ​មិនបាន​ស្វែងរក​ ​ដោយ​ការ​ភ្ជួរ​ ​មិនបាន​ស្វែងរក​ ​ដោយ​ការ​ជួញ​ ​មិនបាន​ស្វែងរក​ ​ដោយ​ការ​រក្សា​គោ​ ​មិនបាន​ស្វែងរក​ ​ដោយ​អំពើ​នៃ​ឋានៈ​ជា​ទាហាន​ ​មិនបាន​ស្វែងរក​ ​ដោយ​ភាវៈ​ជា​រាជបុរស​ ​មិនបាន​ស្វែងរក​ ​ដោយ​សិប្បកម្ម​ណា​នីមួយ​ ​ហើយ​ស្វែងរក​ ​ដោយ​ការ​ត្រេច​ទៅ​ ​ដើម្បី​ភិក្ខា​តែប៉ុណ្ណោះ​ ​មិនបាន​មើលងាយ​នូវ​ភិក្ខាភាជនៈ​ឡើយ​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636853899752149078
ទៅកាន់ទំព័រ៖