ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចេះដឹងតិច មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកចេះដឹងច្រើន ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកប្រារព្ធព្យាយាម ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឥតប្រាជ្ញា មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកមានប្រាជ្ញា ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល មាន ៥ យ៉ាងនេះឯង។
[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៥ យ៉ាង សូម្បីតែលោក អ្នកមានធម៌មិនកំរើក (ព្រះខីណាស្រព) ក៏រមែងត្រូវគេរង្កៀស សង្ស័យថា ជាភិក្ខុអាក្រក់ដែរ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រេចទៅកាន់សំណាក់ស្រីពេស្យា ១ ត្រេចទៅកាន់សំណាក់ស្រីមេម៉ាយ ១ ត្រេចទៅកាន់សំណាក់ស្រីក្រមុំចាស់ ១ ត្រេចទៅកាន់សំណាក់មនុស្សខ្ទើយ ១
ID: 636853858695870793
ទៅកាន់ទំព័រ៖