ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​ដែល​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ត្រកូល​ទាំងឡាយ​ ​រមែង​ស្រឡាញ់​ផង​ ​ពេញចិត្ត​ផង​ ​គោរព​ផង​ ​សរសើរ​ផង​។​
 [​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​មិន​គួរ​យក​ជា​បច្ឆាសមណៈ​ឡើយ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុ​ដើរ​ឆ្ងាយ​ពេក​ ​ឬ​ជិត​ពេក​ ​១​ ​មិន​ទទួលយក​បាត្រ​ ​ឬវត្ថុ​ដែល​នៅក្នុង​បាត្រ​ ​១​ ​មិន​ហាមឃាត់​ព្រះ​ថេរៈ​ ​ដែល​និយាយ​ជិត​ត្រូវអាបត្តិ​ ​១​ ​កាល​ព្រះ​ថេរៈ​ ​កំពុង​និយាយ​ ​ក៏​និយាយ​ពាក្យកាត់​ត្រង់​ចន្លោះ​ៗ​ ​១​ ​ជា​អ្ន​ក​អ័​ប្ប​ឥត​ប្រាជ្ញា​ ​ល្ងង់ខ្លៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​យក​ជា​បច្ឆាសមណៈ​ឡើយ​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​យក​ជា​បច្ឆាសមណៈ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុ​មិន​ដើរ​ឆ្ងាយ​ពេក​ ​មិន​ជិត​ពេក​ ​១​ ​ទទួលយក​បាត្រ​ ​ឬវត្ថុ​ដែល​នៅក្នុង​បាត្រ​ ​១​ ​ហាមឃាត់​ព្រះ​ថេរៈ​ ​ដែល​និយាយ​ជិត​ត្រូវអាបត្តិ​ ​១​ ​កាល​ព្រះ​ថេរៈ​ ​កំពុង​និយាយ​ ​មិន​និយាយ​ពាក្យកាត់​ត្រង់​ចន្លោះ​ៗ​ ​១​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​មិន​ល្ងង់​ ​មិន​ខ្លៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​យក​ជា​បច្ឆាសមណៈ​បាន​។​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636853862543640873
ទៅកាន់ទំព័រ៖