ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ទោ​ណៈ​ ​ចុះ​ហេតុអ្វី​ ​បាន​ជា​ព្រាហ្មណ៍​ ​មិន​គប់​រក​ស្រ្តី​ដែល​មានកូន​នៅ​បៅ​។​ ​ម្នាល​ទោ​ណៈ​ ​ប្រសិនបើ​ព្រាហ្មណ៍​ ​គប់​រក​ស្រ្តី​ ​ដែល​មានកូន​នៅ​បៅ​ហើយ​ ​មាណវ​កៈ​ ​និង​មាណវិកា​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកផឹក​របស់​មិន​ស្អាត​ ​ម្នាល​ទោ​ណៈ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រាហ្មណ៍​ ​មិន​គប់​រក​ស្រ្តី​ ​ដែល​មានកូន​នៅ​បៅ​ ​នាង​ព្រាហ្មណី​របស់​ព្រាហ្មណ៍​នោះ​ ​ជា​អ្នក​មិន​មានប្រយោជន៍​ដោយ​កាម​ ​មិន​មានប្រយោជន៍​ដោយ​ការ​លេង​ ​មិន​មានប្រយោជន៍​ដោយ​សេចក្តី​ត្រេកអរ​ក្នុង​កាម​ ​នាង​ព្រាហ្មណី​របស់​ព្រាហ្មណ៍​ ​មានប្រយោជន៍​ដោយ​បុត្រ​តែប៉ុណ្ណោះ​។​ ​ព្រាហ្មណ៍​នោះ​ ​ញុំាង​មេថុន​ឲ្យ​កើតឡើង​ហើយ​ ​ក៏​ប្រាថ្នា​មិន​ដាច់​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​បុត្រ​នោះ​ឯង​ ​ក៏​នៅ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ ​មិនបាន​ចេញ​ចាក​ផ្ទះ​មក​បួស​ឡើយ​។​ ​ឯ​ព្រាហ្មណ៍​ ​ជាម​រិយា​ទៈ​ ​តែង​ឋិតនៅ​ក្នុង​ធម៌​នោះ​ ​របស់​ពួក​ព្រាហ្មណ៍​អំពី​បុរាណ​រៀងមក​ ​មិនបាន​ប្រព្រឹត្ត​កន្លង​ ​នូវ​ធម៌​នោះ​ឡើយ​។​ ​មរិ​យា​ទ​ព្រាហ្មណ៍​ ​ឋិតនៅ​ក្នុង​ធម៌​នោះ​ ​របស់​ពួក​ព្រាហ្មណ៍​អំពី​បុរាណ​រៀងមក​ ​មិនបាន​ប្រព្រឹត្ត​កន្លង​ ​នូវ​ធម៌​នោះ​ដូច្នេះ​ឯង​ ​ម្នាល​ទោ​ណៈ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​ព្រា​ហ្ម​ណ៍​មរិ​យា​ទៈ​។​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ជាម​រិយា​ទៈ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636853906473533519
ទៅកាន់ទំព័រ៖