ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ទោ​ណៈ​ ​ចុះ​ព្រាហ្មណ៍​ ​ជា​សម្ភិន្ន​មរិ​យា​ទៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ក្នុង​លោក​នេះ​ ​មានកំណើត​ស្អាត​ទាំងពីរ​ខាង​ ​គឺ​ខាង​មាតា​ ​និង​ខាង​បិតា​ ​កើត​ចាក​គភ៌​ដ៏​បរិសុទ្ធ​ ​ដរាប​អំពី​តំណ​ ​នៃ​ជីដូនជីតា​ ​ជា​គំរប់​ ​៧​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ឡើយ​។​ ​ព្រាហ្មណ៍​នោះ​ ​រមែង​រៀន​យក​នូវ​មន្ត​ ​ប្រព្រឹត្ត​កោ​មារ​ព្រហ្មចរិយៈ​ ​អស់​ ​៤៨​ ​ឆ្នាំ​ ​លុះ​រៀន​យក​នូវ​មន្ត​ ​ប្រព្រឹត្ត​កោ​មារ​ព្រហ្មចរិយៈ​ ​អស់​ ​៤៨​ ​ឆ្នាំ​រួចហើយ​ ​ស្វែងរក​នូវ​ទ្រព្យ​សម្រាប់​អាចារ្យ​ ​ដើម្បី​អាចារ្យ​ ​ដោយ​ធម៌​ ​មិន​ស្វែងរក​ខុស​ធម៌​ឡើយ​។​ ​ម្នាល​ទោ​ណៈ​ ​បណ្តា​ការស្វែងរក​ទាំងនោះ​ ​ការស្វែងរក​ដោយ​ធម៌​ ​តើ​ដូចម្តេច​។​ ​គឺ​ព្រាហ្មណ៍​នោះ​ ​មិនបាន​ស្វែងរក​ ​ដោយ​ការ​ភ្ជួរ​ ​មិនបាន​ស្វែងរក​ ​ដោយ​ការ​ជួញ​ ​មិនបាន​ស្វែងរក​ ​ដោយ​ការ​រក្សា​គោ​ ​មិនបាន​ស្វែងរក​ ​ដោយ​អំពើ​នៃ​ឋានៈ​ជា​ទាហាន​ ​មិនបាន​ស្វែងរក​ ​ដោយ​ភាវៈ​ជា​រាជបុរស​ ​មិនបាន​ស្វែងរក​ ​ដោយ​សិប្បកម្ម​ណា​នីមួយ​ឡើយ​ ​គ្រាន់តែ​ស្វែងរក​ ​ដោយ​ការ​ត្រេច​ទៅ​ ​ដើម្បី​ភិក្ខា​ប៉ុណ្ណោះ​ ​មិនបាន​មើលងាយ​នូវ​ភិក្ខាភាជនៈ​ឡើយ​។​ ​ព្រាហ្មណ៍​នោះ​ ​ប្រគល់​ទ្រព្យ​សម្រាប់​អាចារ្យ​ ​ដល់​អាចារ្យ​ហើយ​ ​ក៏​ស្វែងរក​ភរិយា​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636853906676325118
ទៅកាន់ទំព័រ៖