ព្រះត្រៃបិដក ភាគ ៤៥

​ដែល​គេ​បរិ​ចា្ច​គ​ ​ដោយ​ប្រោះ​ទឹក​ឲ្យ​ ​ដោយ​ធម៌​ខ្លះ​ ​មិន​ដោយ​ធម៌​ខ្លះ​ ​ដោយ​ការទិញ​ខ្លះ​ ​ដោយ​ការលក់ដូរ​ខ្លះ​ ​ព្រាហ្មណ៍​នោះ​ ​រមែង​គប់​រក​នាង​ព្រាហ្មណី​ខ្លះ​ ​គប់​រក​ស្រ្តី​ក្សត្រិយ៍​ខ្លះ​ ​គប់​រក​ស្ត្រី​វេស្សៈ​ខ្លះ​ ​គប់​រក​ស្រ្តី​សុ​ទ្រៈ​ខ្លះ​ ​គប់​រក​ស្រ្តី​ចណ្ឌាល​ខ្លះ​ ​គប់​រក​ស្រ្តី​នេសាទ​ខ្លះ​ ​គប់​រក​ស្រ្តី​ ​ដែល​មាន​ភ្នួង​សក់​ ​(​សក់ជុក​)​ ​ខ្លះ​ ​គប់​រក​ស្ត្រីជា​ងរ​ថ​ខ្លះ​ ​គប់​រក​ស្រ្តី​អ្នក​ចោល​សម្រាម​ខ្លះ​ ​គប់​រក​ស្រ្តី​ដែល​មានគភ៌​ខ្លះ​ ​គប់​រក​ស្រ្តី​ដែល​មានកូន​នៅ​បៅ​ខ្លះ​ ​គប់​រក​ស្រ្តី​ដែល​មាន​រដូវ​ខ្លះ​ ​គប់​រក​ស្រ្តី​ដែល​មិន​មាន​រដូវ​ខ្លះ​។​ ​ព្រាហ្មណី​របស់​ព្រាហ្មណ៍​នោះ​ ​ជា​អ្នកមាន​ប្រយោជន៍​ដោយ​កាម​ខ្លះ​ ​មានប្រយោជន៍​ដោយ​ការ​លេង​ខ្លះ​ ​មានប្រយោជន៍​ដោយ​ការ​ត្រេកអរ​ក្នុង​កាម​ខ្លះ​ ​នាង​ព្រាហ្មណី​របស់​ព្រាហ្មណ៍​ ​មានប្រយោជន៍​ដោយ​បុត្រ​ខ្លះ​។​ ​ព្រាហ្មណ៍​ ​ជាម​រិយា​ទៈ​ ​មិនបាន​ឋិតនៅ​ក្នុង​ធម៌​នោះ​ ​របស់​ពួក​ព្រាហ្មណ៍​អំពី​បុរាណ​រៀងមក​ ​រមែង​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​នោះ​។​ ​ព្រា​ហ្ម​ណ៍​មរិ​យា​ទៈ​ ​មិនបាន​ឋិតនៅ​ក្នុង​ធម៌​នោះ​ ​ប្រព្រឹត្ត​កន្លង​លើស​ ​នូវ​ធម៌​របស់​ពួក​ព្រាហ្មណ៍​ ​អំពី​បុរាណ​រៀងមក​ ​រមែង​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​នោះ​ ​ម្នាល​ទោ​ណៈ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​ព្រាហ្មណ៍​ ​ជា​សម្ភិន្ន​មរិ​យា​ទៈ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ ​ជា​សម្ភិន្ន​មរិ​យា​ទៈ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636853906882406905
ទៅកាន់ទំព័រ៖