ព្រះត្រៃបិដក ភាគ ៤៥

​គប់​រក​ស្ត្រី​ចណ្ឌាល​ខ្លះ​ ​គប់​រក​ស្រ្តី​នេសាទ​ខ្លះ​ ​គប់​រក​ស្ត្រី​ ​ដែល​មាន​ភ្នួង​សក់​ខ្លះ​ ​គប់​រក​ស្រ្តីជា​ងរ​ថ​ខ្លះ​ ​គប់​រក​ស្រ្តី​ដែល​ចោល​សម្រាម​ខ្លះ​ ​គប់​រក​ស្រី្ត​ដែល​មានគភ៌​ខ្លះ​ ​គប់​រក​ស្ត្រី​ដែល​មានកូន​នៅ​បៅ​ខ្លះ​ ​គប់​រក​ស្ត្រី​ដែល​មាន​រដូវ​ខ្លះ​ ​គប់​រក​ស្រ្តី​ដែល​មិន​មាន​រដូវ​ខ្លះ​។​ ​នាង​ព្រាហ្មណី​របស់​ព្រាហ្មណ៍​នោះ​ ​ជា​អ្នកមាន​ប្រយោជន៍​ដោយ​កាម​ខ្លះ​ ​មានប្រយោជន៍​ដោយ​ការ​លេង​ខ្លះ​ ​មានប្រយោជន៍​ដោយ​សេចក្តី​ត្រេកអរ​ខ្លះ​ ​នាង​ព្រាហ្មណី​របស់​ព្រាហ្មណ៍​ ​មានប្រយោជន៍​ដោយ​បុត្រ​ខ្លះ​។​ ​ព្រាហ្មណ៍​នោះ​ ​រមែង​ចិញ្ចឹមជីវិត​ ​ដោយ​ការងារ​ទាំងពួង​ ​ពួក​ព្រាហ្មណ៍​ក៏បាន​និយាយ​នឹង​ព្រាហ្មណ៍​នោះ​ ​យ៉ាងនេះ​ថា​ ​ហេតុអ្វី​ ​បាន​ជា​ព្រាហ្មណ៍​ដ៏​ចំរើន​ ​ប្តេជ្ញា​ចិញ្ចឹមជីវិត​ ​ដោយ​ការងារ​ទាំងពួង​។​ ​ព្រាហ្មណ៍​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ប្រៀប​ដូច​ភ្លើង​ ​រមែង​ឆេះ​របស់​ស្អាត​ខ្លះ​ ​ឆេះ​របស់​មិន​ស្អាត​ខ្លះ​ ​ភ្លើង​ក៏​មិនបាន​ប្រឡាក់​ជាប់​ដោយ​របស់​នោះ​ទេ​ ​យ៉ាងណាមិញ​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​បើទុកជា​ព្រាហ្មណ៍​ ​ចិញ្ចឹមជីវិត​ដោយ​អំពើ​ទាំងពួង​ ​ព្រាហ្មណ៍​ក៏​មិនបាន​ជាប់​ប្រឡាក់​ ​ដោយ​ការងារ​ទាំងពួង​នោះ​ ​ព្រាហ្មណ៍​តែង​ចិញ្ចឹមជីវិត​ ​ដោយ​ការងារ​ទាំងពួង​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ទោ​ណៈ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ហៅថា​ ​ព្រាហ្មណ៍​ ​ជា​ព្រាហ្មណ៍​ចណ្ឌាល​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636853907246937755
ទៅកាន់ទំព័រ៖