ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ទោ​ណៈ​ ​ព្រាហ្មណ៍​ជា​ព្រាហ្មណ​ចណ្ឌាល​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ទោ​ណៈ​ ​ពួក​ឥសី​ជា​ប្រធាន​ ​របស់​ពួក​ព្រាហ្មណ៍​ ​អ្នកធ្វើ​មន្ត​ ​អ្ន​កញុំាង​មន្ត​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ពួក​ព្រាហ្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ ​រមែង​ច្រៀង​តាម​មន្ត​នោះ​ ​ពោល​តាម​មន្ត​នោះ​ ​ពោល​តាម​មន្ត​ ​ដែល​ឥសី​ពោល​ហើយ​ ​បង្រៀន​តាម​មន្ត​ ​ដែល​ឥសី​បង្រៀន​ហើយ​ ​ជា​មន្ត​ពី​បុរាណ​ ​ជា​មន្ត​បទ​ ​ដែល​ឥសី​ច្រៀង​ហើយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ហើយ​ ​បាន​ធ្វើឲ្យ​ជា​គំនរ​ទុក​ហើយ​ ​ឥសី​ទាំងនោះ​ ​គឺ​ ​អដ្ឋ​កៈ​ ​១​ ​វា​មកៈ​ ​១​ ​វា​មទេ​វៈ​ ​១​ ​វេស្សា​មិត្តៈ​ ​១​ ​យម​ទ​គ្គិ​ ​១​ ​អង្គី​រសៈ​ ​១​ ​ភារ​ទ្វា​ជៈ​ ​១​ ​វា​សេ​ដ្ឋៈ​ ​១​ ​កស្សបៈ​ ​១​ ​ភគុ​ ​១​ ​ឥសី​ទាំងនោះ​ ​រមែង​បញ្ញត្ត​ព្រាហ្មណ៍​ទាំង​ ​៥​ ​នេះ​ ​គឺ​ ​ព្រហ្ម​សមៈ​ ​១​ ​ទេវ​សមៈ​ ​១​ ​មរិ​យា​ទៈ​ ​១​ ​សម្ភិន្ន​មរិ​យា​ទៈ​ ​១​ ​គំរប់​ ​៥​ ​នឹង​ព្រាហ្មណ​ចណ្ឌាល​។​ ​ម្នាល​ទោ​ណៈ​ ​អ្នកជា​ព្រាហ្មណ៍​អ្វី​ ​ក្នុង​ព្រាហ្មណ៍​ទាំងនោះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​តាម​ទំនង​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ពេញជា​ព្រាហ្មណ​ចណ្ឌាល​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​នេះ​ច្បាស់​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ទីពឹង​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​។​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636853907437068630
ទៅកាន់ទំព័រ៖