ព្រះត្រៃបិដក ភាគ ៤៥

​សម័យ​នោះ​ ​មិនបាន​ដឹង​ ​មិនបាន​ឃើញ​តាមពិត​ ​នូវ​ប្រយោជន៍​ទាំងពីរ​ខ្លះ​ ​(​ព្រោះហេតុនោះ​)​ ​មន្ត​ទាំងឡាយ​ ​ដែលគេ​បាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​មិនបាន​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​មិនបាន​ស្វាធ្យាយ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ភាជនៈ​ពេញដោយ​ទឹក​ ​ដែល​លាយ​ដោយ​ល័ខ​ ​ឬ​រមៀត​ ​ពណ៌លឿង​ ​ឬ​ពណ៌​ហង្សបាទ​ ​បុរស​មាន​ចក្ខុ​ ​ពិចារណាមើល​មុខ​និមិត្ត​របស់​ខ្លួន​ក្នុង​ភាជនៈ​នោះ​ ​មិន​គប្បី​ដឹង​ ​មិន​គប្បី​ឃើញ​តាមពិត​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ត្រូវ​កាមរាគ​រួបរឹត​ ​ត្រូវ​កាមរាគ​គ្រប​សង្កត់​ ​ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​នូវ​កាមរាគ​ ​ដែល​កើតឡើង​សម័យ​នោះ​ ​ក៏​មិនបាន​ដឹង​ ​មិនបាន​ឃើញ​តាមពិត​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ខ្លះ​ ​សម័យ​នោះ​ ​មិនបាន​ដឹង​ ​មិនបាន​ឃើញ​តាមពិត​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ខ្លះ​ ​សម័យ​នោះ​ ​មិនបាន​ដឹង​ ​មិនបាន​ឃើញ​តាមពិត​ ​នូវ​ប្រយោជន៍​ទាំងពីរ​ខ្លះ​ ​(​ព្រោះហេតុនោះ​)​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​បាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​មិនបាន​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​មិនបាន​ស្វាធ្យាយ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636853907784838522
ទៅកាន់ទំព័រ៖