ព្រះត្រៃបិដក ភាគ ៤៥

 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​មិន​គួរ​នឹង​ចូលកាន់​សម្មាសមាធិ​បាន​ឡើយ​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​អត់ធន់​នឹង​រូប​ ​១​ ​មិន​អត់ធន់​នឹង​សំឡេង​ ​១​ ​មិន​អត់ធន់​នឹង​ក្លិន​ ​១​ ​មិន​អត់ធន់​នឹង​រស​ ​១​ ​មិន​អត់ធន់​នឹង​ផ្សព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​គួរ​នឹង​ចូលកាន់​សម្មាសមាធិ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​នឹង​ចូលកាន់​សម្មាសមាធិ​បាន​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​អត់ធន់​នឹង​រូប​ ​១​ ​អត់ធន់​នឹង​សំឡេង​ ​១​ ​អត់ធន់​នឹង​ក្លិន​ ​១​ ​អត់ធន់​នឹង​រស​ ​១​ ​អត់ធន់​នឹង​ផ្សព្វ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​ចូលកាន់​សម្មាសមាធិ​បាន​។​
 [​១៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អន្ធ​ក​វិន្ទ​គ្រាម​ ​ក្នុង​ដែន​មគធៈ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636853862751412757
ទៅកាន់ទំព័រ៖