ព្រះត្រៃបិដក ភាគ ៤៥

​(​ព្រោះហេតុនោះ​)​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​បាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​មិន​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​មិនបាន​ស្វាធ្យាយ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ភាជនៈ​ពេញដោយ​ទឹក​ ​ដែល​សារាយ​ ​និង​ចក​រួបរឹត​ ​បុរស​មាន​ចក្ខុ​ ​បាន​ពិចារណា​មុខ​និមិត្ត​ ​របស់​ខ្លួន​ក្នុង​ភាជនៈ​នោះ​ ​ក៏​មិន​គប្បី​ដឹង​ ​មិន​គប្បី​ឃើញ​តាមពិត​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ត្រូវ​ថីនមិទ្ធ​រួបរឹត​ ​ត្រូវ​ថីនមិទ្ធ​គ្រប​សង្កត់​ ​ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ថីនមិទ្ធ​ដែល​កើតឡើង​។​ ​បេ​។​ ​(​ព្រោះហេតុនោះ​)​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​បាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​ក៏​មិនបាន​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​មិនបាន​ស្វាធ្យាយ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ត្រូវ​ឧទ្ធច្ចកុក្កុច្ចៈ​រួបរឹត​ ​ត្រូវ​ឧទ្ធច្ចៈ​ ​កុក្កុ​ច្ចៈ​គ្រប​សង្កត់​ ​ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ឧទ្ធច្ចៈ​ ​កុក្កុ​ច្ចៈ​ដែល​កើតឡើង​។​ ​បេ​។​ ​(​ព្រោះហេតុនោះ​)​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​បាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​ក៏​មិនបាន​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​មិនបាន​ស្វាធ្យាយ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ភាជនៈ​ពេញដោយ​ទឹក​ ​ត្រូវ​ខ្យល់បក់​ ​ក៏​ញាប់ញ័រ​ ​កម្រើក​ ​កើតទៅជា​រលក​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636853908155519723
ទៅកាន់ទំព័រ៖