ព្រះត្រៃបិដក ភាគ ៤៥
បុរសមានចក្ខុ បានពិចារណា មើលមុខនិមិត្តរបស់ខ្លួន ក្នុងភាជនៈនោះ មិនគប្បីដឹង មិនគប្បីឃើញតាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈរួបរឹត ត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើង។ បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ក៏មិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្ត ត្រូវវិចិកិច្ឆារួបរឹត ត្រូវវិចិកិច្ឆាគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង។ បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ក៏មិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈ ពេញដោយទឹកល្អក់ មិនបាននៅនឹង កើតទៅជាភក់ បុគ្គលដំកល់ទុកក្នុងទីងងឹត បុរសមានចក្ខុ ពិចារណាមើលមុខនិមិត្តរបស់ខ្លួន ក្នុងភាជនៈនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញតាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្ត ត្រូវវិចិកិច្ឆារួបរឹត
ID: 636853908312018675
ទៅកាន់ទំព័រ៖