ព្រះត្រៃបិដក ភាគ ៤៥

​ត្រូវ​វិចិកិច្ឆា​គ្រប​សង្កត់​ ​ទាំង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​វិចិកិច្ឆា​ដែល​កើតឡើង​។​ ​បេ​។​ ​(​ព្រោះហេតុនោះ​)​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​បាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​ក៏​មិនបាន​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​មិនបាន​ស្វាធ្យាយ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ដែល​កាមរាគ​ ​មិនបាន​រួបរឹត​ ​ដែល​កាមរាគ​មិនបាន​គ្រប​សង្កត់​ ​ទាំង​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​កាមរាគ​ ​ដែល​កើតឡើង​ ​សម័យ​នោះ​ ​ក៏​ដឹង​ច្បាស់​ ​ឃើញច្បាស់​តាមពិត​ ​នូវ​ប្រយោជន៍​ខ្លួនឯង​ខ្លះ​ ​សម័យ​នោះ​ ​ដឹង​ច្បាស់​ ​ឃើញច្បាស់​តាមពិត​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ខ្លះ​ ​សម័យ​នោះ​ ​ដឹង​ច្បាស់​ ​ឃើញច្បាស់​តាមពិត​ ​នូវ​ប្រយោជន៍​ទាំងពីរ​ខ្លះ​ ​(​ព្រោះហេតុនោះ​)​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​មិនបាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​ស្វាធ្យាយ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ភាជនៈ​ពេញដោយ​ទឹក​ ​ដែល​មិនបាន​ច្រឡំ​ដោយ​ល័ខ​ ​ឬ​រមៀត​ ​ពណ៌លឿង​ ​ឬ​ពណ៌​ហង្សបាទ​ ​បុរស​មាន​ចក្ខុ​ ​ពិចារណាមើល​មុខ​និមិត្ត​ ​របស់​ខ្លួន​ក្នុង​ភាជនៈ​នោះ​ ​គប្បី​ដឹង​ច្បាស់​ ​ឃើញច្បាស់​តាមពិត​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636853908476138062
ទៅកាន់ទំព័រ៖