ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ព្រាហ្មណ៍​ ​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ ​ដែល​កាមរាគ​មិនបាន​រួបរឹត​ ​ដែល​កាមរាគ​មិនបាន​គ្រប​សង្កត់​ ​ទាំង​ដឹង​ច្បាស់​តាមពិត​ ​នូវ​កាមរាគ​ ​ដែល​កើតឡើង​ ​សម័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឃើញច្បាស់​តាមពិត​ ​នូវ​ប្រយោជន៍​ខ្លួន​ខ្លះ​ ​សម័យ​នោះ​ ​ដឹង​ច្បាស់​ ​ឃើញច្បាស់​តាមពិត​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ខ្លះ​ ​សម័យ​នោះ​ ​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​តាមពិត​នូវ​ប្រយោជន៍​ទាំងពីរ​ខ្លះ​ ​(​ព្រោះហេតុនោះ​)​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​មិនបាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​ស្វាធ្យាយ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ដែល​ព្យាបាទ​មិនបាន​រួបរឹត​ ​ដែល​ព្យាបាទ​មិនបាន​គ្រប​សង្កត់​ ​ទាំង​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ព្យាបាទ​ ​ដែល​កើតឡើង​។​ ​បេ​។​ ​មន្ត​ទាំងឡាយ​ដែល​បុគ្គល​មិនបាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ដែល​ស្វាធ្យាយ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ភាជនៈ​ពេញដោយ​ទឹក​ ​មិនបាន​ក្តៅ​ ​មិនបាន​ពុះ​ ​មិនបាន​ចំហាយ​ឡើង​ដោយ​ភ្លើង​ ​បុរស​មាន​ចក្ខុ​ ​បាន​ពិចារណាមើល​មុខ​និមិត្ត​របស់​ខ្លួន​ក្នុង​ភាជនៈ​នោះ​ ​គប្បី​ដឹង​ច្បាស់​ ​ឃើញច្បាស់​តាមពិត​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636853908632977032
ទៅកាន់ទំព័រ៖