ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ព្រាហ្មណ៍​ ​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ ​ដែល​ព្យាបាទ​មិនបាន​រួបរឹត​ ​ដែល​ព្យាបាទ​មិនបាន​គ្រប​សង្កត់​ ​ទាំង​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ព្យាបាទ​ដែល​កើតឡើង​។​ ​បេ​។​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​មិនបាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​បាន​ស្វាធ្យាយ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ ​ដែល​ថីនមិទ្ធ​មិនបាន​រួបរឹត​ ​ដែល​ថីនមិទ្ធ​មិនបាន​គ្រប​សង្កត់​ ​ទាំង​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ថីនមិទ្ធ​ ​ដែល​កើតឡើង​។​ ​បេ​។​ ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​មិនបាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​ប្រាកដ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​ស្វាធ្យាយ​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដូច​ភាជនៈ​ពេញដោយ​ទឹក​ ​ដែល​សារាយ​ ​និង​ចក​មិនបាន​រួបរឹត​ ​បុរស​មាន​ចក្ខុ​ ​បាន​ពិចារណាមើល​មុខ​និមិត្ត​របស់​ខ្លួន​ ​ក្នុង​ភាជនៈ​នោះ​ ​គប្បី​ដឹង​ច្បាស់​ ​ឃើញច្បាស់​តាមពិត​ ​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​សម័យ​ណា​ ​បុគ្គល​មានចិត្ត​ ​ដែល​ថីនមិទ្ធ​មិនបាន​រួបរឹត​ ​ដែល​ថីនមិទ្ធ​មិនបាន​គ្រប​សង្កត់​ ​ទាំង​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ថីនមិទ្ធ​ ​ដែល​កើតឡើង​។​ ​បេ​។​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636853908839088821
ទៅកាន់ទំព័រ៖