ព្រះត្រៃបិដក ភាគ ៤៥
ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនបានរួបរឹត ដែលវិចិកិច្ឆាមិនបានគ្របសង្កត់ហើយ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវវិចិកិច្ឆាដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹកថ្លាស្អាត មិនល្អក់ ដែលបុគ្គលយកទៅដំកល់ទុកក្នុងទីមានពន្លឺ បុរសមានចក្ខុ បានពិចារណាមើលមុខនិមិត្តរបស់ខ្លួន ក្នុងភាជនៈនោះ គប្បីដឹងច្បាស់ ឃើញច្បាស់តាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តដែលវិចិកិច្ឆា មិនបានរួបរឹត ដែលវិចិកិច្ឆា មិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ឲ្យមន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង មិនឲ្យប្រាកដ ក្នុងកាលខ្លះ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ។ ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ
ID: 636853909230451206
ទៅកាន់ទំព័រ៖