ព្រះត្រៃបិដក ភាគ ៤៥

​នេះឯង​ជា​បច្ច័យ​ ​ឲ្យ​មន្ត​ទាំងឡាយ​ ​ដែល​បុគ្គល​មិនបាន​ស្វាធ្យាយ​ ​អស់កាលជាយូរអង្វែង​ ​រមែង​ឲ្យ​ប្រាកដ​ ​ក្នុង​កាល​ខ្លះ​ ​មិនបាច់​ពោល​ដល់​មន្ត​ ​ដែល​ស្វាធ្យាយ​ឡើយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​នេះ​ច្បាស់​ណាស់​។​ ​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​ ​
 [​៩៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​ជិត​មហា​វន​ ​ក្បែរ​ក្រុង​វេសាលី​។​ ​ក៏​ក្នុង​សម័យ​នោះ​ឯង​ ​ការណ​បាលិ​ព្រាហ្មណ៍​ ​(​ព្រាហ្មណ៍​ឈ្មោះ​ការណ​បាលី​)​ ​តែង​ប្រើ​ជន​ឲ្យ​ធ្វើការងារ​ ​របស់​ពួក​លិ​ច្ឆ​វិ​រាជ​។​ ​ការណ​បាលិ​ព្រាហ្មណ៍​ ​បាន​ឃើ​ញបិង្គិ​យា​និ​ព្រាហ្មណ៍​ ​(​ព្រាហ្មណ៍​ឈ្មោះ​បិ​ង្គិ​យា​និ​)​ ​កំពុង​ដើរមក​អំពី​ចម្ងាយ​ ​ក៏​និយាយទៅ​នឹង​បិ​ង្គិ​យា​និ​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​បិ​ង្គិ​យា​និ​ដ៏​ចំរើន​ ​មក​ពីណា​ហ្ន៎​ ​ក្នុង​វេលា​ថ្ងៃត្រង់​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ខ្ញុំ​ទើបនឹង​មក​អំពីសំណាក់​ព្រះសមណគោតម​ ​ក្នុង​ទីឯណោះ​។​ ​បិ​ង្គិ​យា​និ​ដ៏​ចំរើន​សំគាល់​នូវ​ហេតុ​នោះ​ដូចម្តេច​ ​សំគាល់​ក្នុង​សេចក្តី​ឈ្លាសវៃ​ ​ដោយ​ប្រាជ្ញា​របស់​ព្រះសមណគោតម​ថា​ជា​បណ្ឌិត​ឬ​។​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636853909446383557
ទៅកាន់ទំព័រ៖