ព្រះត្រៃបិដក ភាគ ៤៥
ម្នាលអ្នកដ៏ចំរើន ខ្ញុំជាអ្វី ខ្ញុំនឹងដឹងក្នុងការឈ្លាសវៃ ដោយប្រាជ្ញារបស់ព្រះសមណគោតម ដូចម្តេចបាន។ បុគ្គលណា ដឹងក្នុងការឈ្លាសវៃ ដោយប្រាជ្ញារបស់ព្រះសមណគោតមបាន បុគ្គលនោះ ស្រដៀងគ្នានឹងព្រះសមណគោតមដោយពិត ឮថាបិង្គិយានិដ៏ចំរើន រមែងសរសើរព្រះសមណគោតម ដោយពាក្យសរសើរដ៏លើសលុបដូច្នេះ ម្នាលអ្នកដ៏ចំរើន ខ្ញុំជាអ្វី ខ្ញុំនឹងសរសើរព្រះសមណគោតម ដូចម្តេច។ ព្រះគោតមដ៏ចំរើននោះ ប្រសើរក្រៃពេក ប្រសើរជាងទេវតា និងមនុស្សទាំងឡាយដូច្នេះ បិង្គិយានិដ៏ចំរើន ឃើញនូវអំណាចប្រយោជន៍ដូចម្តេច បានជាជ្រះថ្លា ក្នុងព្រះសមណគោតមយ៉ាងនេះ ម្នាលអ្នកដ៏ចំរើន ដូចបុរស ដែលឆ្អែតដោយរសដ៏ប្រសើរ រមែងមិនប្រាថ្នានូវរសទាំងឡាយដទៃ ដ៏ថោកទាបឡើយ យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) រមែងស្តាប់ធម៌ ទោះបីជាសុត្តៈ ឬជាគេយ្យៈ ទោះបីជាវេយ្យាករណៈ ឬជាអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗហើយ (បុរសនោះ) ក៏មិនប្រាថ្នានូវវាទៈ របស់ពួកសមណព្រាហ្មណ៍ជាច្រើនដទៃ ក្នុងកាលនោះៗឡើយ ម្នាលអ្នកដ៏ចំរើន មួយទៀត ដូចបុរសត្រូវសេចក្តីស្រេកឃ្លាន និងភាពនៃកម្លាំងថមថយ គ្របសង្កត់ហើយ
ID: 636853909667496203
ទៅកាន់ទំព័រ៖