ព្រះត្រៃបិដក ភាគ ៤៥
គប្បីបាននូវនំមានរសឆ្ងាញ់ បុរសនោះ លិទ្ធភ្លក់ ក្នុងកាលណាៗ ក៏បាននូវរសឆ្ងាញ់ ដ៏មិនលាយឡំ ក្នុងកាលនោះៗ យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) ស្តាប់ធម៌ ទោះបីសុត្តៈ ឬ គេយ្យៈ ទោះបីវេយ្យាករណៈ ឬអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗ តែងបាននូវភាវៈពេញចិត្ត តែងបាននូវសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលនោះៗ ក៏យ៉ាងនោះឯង។ ម្នាលអ្នកដ៏ចំរើន មួយទៀត ដូចបុរសបានដុំខ្លឹមចន្ទន៍ នៃខ្លឹមចន្ទន៍លឿង ឬខ្លឹមចន្ទន៍ក្រហម ហើយគប្បីហិតស្រូប ទោះបីអំពីគល់ ឬអំពីកណ្តាល ឬអំពីចុង ក្នុងកាលណាៗ គង់បាននូវក្លិនក្រអូប មិនលាយឡំដូចគ្នា យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) ស្តាប់ធម៌ ទោះបីសុត្តៈ ឬគេយ្យៈ ទោះបីវេយ្យករណៈ ឬអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗ ហើយ តែងបាននូវបាមោជ្ជៈ តែងបាននូវសោមនស្ស ក្នុងកាលនោះៗ ក៏យ៉ាងនោះឯង។ ម្នាលអ្នកដ៏ចំរើន មួយទៀត ដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់ ពេទ្យអ្នកឈ្លាសអង់អាច គប្បីនាំបង់ នូវអាពាធ របស់បុរសនោះចេញបាន ដោយឋានៈ យ៉ាងណាមិញ
ID: 636853909840156079
ទៅកាន់ទំព័រ៖