ព្រះត្រៃបិដក ភាគ ៤៥

​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ទើបតែនឹង​បួស​ថ្មី​ ​មកកាន់​ធម៌​វិន័យ​នេះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​អ្នករាល់គ្នា​ឲ្យ​សមាទាន​ ​ឲ្យ​នៅ​អាស្រ័យ​ ​ឲ្យ​តាំងនៅ​ស៊ប់​ក្នុង​ធម៌​ ​៥​ ​យ៉ាង​។​ ​ក្នុង​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ឲ្យ​សមាទាន​ ​ឲ្យ​នៅ​អាស្រ័យ​ ​ឲ្យ​តាំងនៅ​ស៊ប់​ ​ក្នុង​បាតិមោក្ខ​សំវរ​សីល​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ ​ចូរ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​នូវ​ភ័យ​ក្នុង​ទោ​សបន្តិ​បន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ដូច្នេះ​ ​១​ ​ឲ្យ​សមាទាន​ ​ឲ្យ​នៅ​អាស្រ័យ​ ​ឲ្យ​តាំងនៅ​ស៊ប់​ ​ក្នុង​ឥន្រ្ទិយ​សំវរៈ​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ ​ចូរ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​តាំងស្មារតី​រក្សា​ ​(​ទ្វារ​)​ ​តាំងស្មារតី​ប្រកបដោយ​ញាណ​ ​ជា​អ្នកមាន​ចិត្ត​រក្សា​ស្មារតី​ ​ប្រកបដោយ​ចិត្ត​រក្សា​ស្មារតី​ដូច្នេះ​ ​១​ ​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636853862918602320
ទៅកាន់ទំព័រ៖