ព្រះត្រៃបិដក ភាគ ៤៥

​ហើយ​លុត​មណ្ឌល​ជង្គង់​ខាងស្តាំ​លើ​ផែនដី​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ទៅ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​បន្លឺ​នូវ​ឧទាន​ ​ជា​គំរប់​ ​៣​ ​ដង​ថា​ ​សូម​នមស្ការ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​សូម​នមស្ការ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​សូម​នមស្ការ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​។​ ​ម្នា​លបិង្គិ​យា​និ​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​ម្នា​លបិង្គិ​យា​និ​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​ដូចជា​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ដូចជា​គេ​ ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេង​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុរស​អ្នកមាន​ចក្ខុ​ ​តែងឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​យ៉ាងណាមិញ​ ​ធម៌​ដែ​លបិង្គិ​យា​និ​ដ៏​ចំរើន​ ​បាន​ប្រកាស​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នា​លបិង្គិ​យា​និ​ដ៏​ចំរើន​ ​ខ្ញុំ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាស​រណៈ​ ​សូម​បិ​ង្គិ​យា​និ​ដ៏​ចំរើន​ចាំទុក​នូវ​ខ្ញុំ​ថា​ ​ជា​ឧបាសក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅ​។​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636853910252769679
ទៅកាន់ទំព័រ៖