ព្រះត្រៃបិដក ភាគ ៤៥

​ផ្កាឈូក​ឈ្មោះ​កោក​នុទៈ​ ​មាន​ក្លិនក្រអូប​ ​រីក​អំពី​ព្រឹក​ ​មាន​ក្លិន​មិនបាន​ទៅ​ប្រាស​ ​យ៉ាងណាមិញ​ ​អ្នក​ចូរ​មើល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​រស្មីផ្សាយ​ចេញពី​ព្រះអង្គ​ ​ដ៏​រុងរឿង​ ​ដូច​ព្រះអាទិត្យ​ ​ដែល​រុងរឿង​ ​ក្នុង​កណ្តាល​ពពក​ ​ក៏​យ៉ាងនោះ​ឯង​។​

 ​គ្រានោះ​ឯង​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​បាន​ញុំាង​បិ​ង្គិ​យា​និ​ព្រាហ្មណ៍​ ​ឲ្យ​ស្លៀកដណ្តប់​ ​ដោយ​សំពត់​ឧត្តរាសង្គៈ​ ​៥០០​។​ ​លំដាប់នោះ​ឯង​ ​បិ​ង្គិ​យា​និ​ព្រាហ្មណ៍​ ​បាន​ញុំាង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឲ្យ​ស្លៀកដណ្តប់​ ​ដោយ​សំពត់​ឧត្តរាសង្គៈ​ ​ទាំង​ ​៥០០​ ​នោះ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ទៅ​នឹង​ពួក​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ការ​កើត​ប្រាកដ​នៃ​រតនៈ​ ​៥​ ​យ៉ាង​ ​រកបាន​ដោយ​កម្រ​ ​ក្នុង​លោក​។​ ​ការ​កើត​ប្រាកដ​នៃ​រតនៈ​ទាំង​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​កើត​ប្រាកដ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​រកបាន​ដោយ​កម្រ​ ​ក្នុង​លោក​ ​១​ ​បុគ្គល​ដែល​ចេះ​សំដែង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​ ​រកបាន​ដោយ​កម្រ​ ​ក្នុង​លោក​ ​១​ ​បុគ្គល​ដែល​ដឹង​ច្បាស់លាស់​នូវ​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​ ​សំដែង​ហើយ​ ​រកបាន​ដោយ​កម្រ​ ​ក្នុង​លោក​ ​១​ ​បុគ្គល​ដែល​ដឹង​ច្បាស់លាស់​ ​នូវ​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ប្រកាស​ហើយ​ ​សំដែង​ហើយ​ ​ប្រតិបត្តិ​នូវ​ធម៌​តាម​ធម៌​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636853910663463169
ទៅកាន់ទំព័រ៖