ព្រះត្រៃបិដក ភាគ ៤៥
រកបានដោយកម្រ ក្នុងលោក ១ កតញ្ញុកតវេទីបុគ្គល រកបានដោយកម្រ ក្នុងលោក ១។ ម្នាលលិច្ឆវីទាំងឡាយ ការកើតប្រាកដ នៃរតនៈទាំង ៥ យ៉ាងនេះឯង រកបានដោយកម្រក្នុងលោក។
[៩៦] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វមិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានមហាសុបិន ៥ យ៉ាង កើតឡើងប្រាកដ។ មហាសុបិន ៥ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហា ប្រឋពីនេះ ជាសំណឹងដ៏ប្រសើរ ស្តេចភ្នំឈ្មោះហិមវន្តជាខ្នើយ ព្រះហស្តឆ្វេងសណ្តូកចុះ ក្នុងសមុទ្រខាងកើត ព្រះហស្តស្តាំសណ្តូកចុះ ក្នុងសមុទ្រខាងលិច ព្រះបាទទាំងគូសណ្តូកចុះ ក្នុងសមុទ្រខាងត្បូង។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ១ នេះ ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត
ID: 636853911222325135
ទៅកាន់ទំព័រ៖