ព្រះត្រៃបិដក ភាគ ៤៥

​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​មាន​ស្មៅ​ចិញ្ចៀន​ ​១​ ​សរសៃ​ ​ដុះ​លេច​អំពី​ផ្ចិត​ទៅទល់នឹង​អាកាស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​មហា​សុបិន​ទី​ ​២​ ​នេះ​ ​ក៏​កើតឡើង​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​មាន​ពួក​សត្វ​ដង្កូវ​ខ្លួន​ស​ ​ក្បាល​ខ្មៅ​ ​វារ​ចេញ​អំពី​ព្រះបាទ​ទាំងគូ​ ​(​ចាប់​ដើម​អំពី​ចុង​ក្រចក​)​ ​ចោមរោម​ជិត​ ​ដរាបដល់​មណ្ឌល​នៃ​ជង្គង់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​មហា​សុបិន​ទី​ ​៣​ ​នេះ​ ​ក៏​កើតឡើង​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​មាន​សត្វ​បក្សី​ ​៤​ ​ពួក​ ​មាន​សម្បុរ​ផ្សេង​ៗ​គ្នា​ ​ហើរ​មក​អំពី​ទិស​ទាំង​ ​៤​ ​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636853911378454065
ទៅកាន់ទំព័រ៖