ព្រះត្រៃបិដក ភាគ ៤៥
មកក្រាបចុះទៀបបាទមូល ក៏ត្រឡប់ជាមានសម្បុរសទាំងអស់ទៅវិញ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ៤ នេះ ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង រមែងចង្រ្កមលើភ្នំលាមកធំ មិនបានប្រឡាក់ដោយលាមកឡើយ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ៥ នេះ ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង ផែនដីធំនេះ ជាសយនៈដ៏ប្រសើរ ស្តេចភ្នំហិមវន្តជាខ្នើយ ព្រះហស្តឆ្វេងសណ្តូកចុះ ក្នុងសមុទ្រខាងកើត ព្រះហស្តស្តាំសណ្តូកចុះ ក្នុងសមុទ្រខាងលិច ព្រះបាទទាំងគូសណ្តូកចុះ ក្នុងសមុទ្រខាងត្បូង
ID: 636853911576915416
ទៅកាន់ទំព័រ៖