ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាម​ហា​សុបិន​ទី​ ​១​ ​កើតឡើង​ប្រាកដ​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​ត្រាស់​ដឹង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​មាន​ស្មៅ​ចិញ្ចៀន​ ​១​ ​សរសៃ​ ​ដុះ​លេច​អំពី​ផ្ចិត​ ​ទៅទល់នឹង​អាកាស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាម​ហា​សុបិន​ទី​ ​២​ ​កើតឡើង​ប្រាកដ​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ដែល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ដរាប​តែ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ប្រកាស​បាន​ដោយ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​មាន​ពួក​ដង្កូវ​ខ្លួន​ស​ ​ក្បាល​ខ្មៅ​ ​វារ​ចេញ​អំពី​ព្រះបាទ​ទាំងគូ​ ​ចោមរោម​ជិត​ ​ដរាបដល់​មណ្ឌល​នៃ​ជង្គង់
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636853911778456943
ទៅកាន់ទំព័រ៖