ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាម​ហា​សុបិន​ទី​ ​៣​ ​កើតឡើង​ប្រាកដ​ ​ដើម្បី​ត្រាស់​ដឹង​ ​(​នូវ​គុណ​)​ ​ដែល​ពួក​គ្រហស្ថ​ច្រើន​ ​ស្លៀកពាក់​គ្រឿងប្រដាប់​មាន​ពណ៌ស​ ​ដល់​នូវ​ព្រះ​តថាគត​ ​ជាស​រណៈ​ស្មើដោយ​ជីវិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​មាន​សត្វស្លាប​ ​៤​ ​ពួក​ ​មាន​សម្បុរ​ផ្សេង​ៗ​គ្នា​ ​ហើរ​មក​អំពី​ទិស​ទាំង​ ​៤​ ​មក​ក្រាប​ទៀប​បាទមូល​ ​មានខ្លួន​ត្រឡប់​ជាស​ទាំងអស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាម​ហា​សុបិន​ទី​ ​៤​ ​កើតឡើង​ប្រាកដ​ ​ដើម្បី​ត្រាស់​ដឹង​ ​(​នូវ​គុណ​)​ ​ដែល​វណ្ណៈ​ទាំង​ ​៤​ ​នេះ​ ​គឺ​ ​ខត្តិយៈ​ ​១​ ​ព្រាហ្មណ៍​ ​១​ ​វេស្សៈ​ ​១​ ​សុ​ទ្រៈ​ ​១​ ​វណ្ណៈ​ទាំង​ ​៤​ ​នោះ​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​បាន​សំដែង​ហើយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិ​មត្តិ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅជា​ពោធិសត្វ​ ​មិនទាន់​ត្រាស់​ដឹង​នៅឡើយ​ ​មុន​អំពី​ត្រាស់​ដឹង​ ​រមែង​ចង្រ្កម​លើ​ភ្នំ​លាមក​ ​មិន​ប្រឡាក់​ដោយ​លាមក​ឡើយ​ ​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636853911960937381
ទៅកាន់ទំព័រ៖