ព្រះត្រៃបិដក ភាគ ៤៥
ម្នាលភិក្ខុទាំងឡាយ មួយទៀត វាយោធាតុកើតឡើង ក្នុងអាកាសខាងលើ ដោយហេតុនោះហើយ បានជាមេឃតាំងឡើង ត្រឡប់ជាស្រឡះទៅវិញ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ២ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រាហុអសុរិន្ទ ត្រងទឹកដោយដៃ ហើយជះទៅ ក្នុងមហាសមុទ្រ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ៣ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកវស្សវលាហកទេវបុត្ត ធ្វេសប្រហែស ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ៤ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកមនុស្សជាអ្នកមិនប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ៥ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ អន្តរាយនៃភ្លៀង មាន ៥ យ៉ាងនេះឯង ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។
ID: 636853912384201590
ទៅកាន់ទំព័រ៖