ព្រះត្រៃបិដក ភាគ ៤៥

 ​[​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វាចា​ដែល​ប្រកបដោយ​អង្គ​ ​៥​ ​ឈ្មោះថា​សុភាសិត​ ​មិនមែន​ជា​ទុព្ភាសិត​ ​ជា​វាចា​មិន​ប្រកបដោយ​ទោស​ផង​ ​ដែល​ពួក​អ្នក​ប្រាជ្ញា​ ​មិន​គប្បី​តិះដៀល​ផង​។​ ​វាចា​ដែល​ប្រកបដោយ​អង្គ​ ​៥​ ​តើ​ដូចម្តេច​។​ ​គឺ​វាចា​ដែល​ពោល​ប្រកបតាម​កាល​ ​១​ ​វាចា​ដែល​ពោល​ពិត​ ​១​ ​វាចា​ដែល​ពោល​ទន់ភ្លន់​ ​១​ ​វាចា​ដែល​ពោល​ប្រកបដោយ​ប្រយោជន៍​ ​១​ ​វាចា​ដែល​ពោល​ប្រកបដោយ​មេត្តាចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វាចា​ដែល​ប្រកបដោយ​អង្គ​ ​៥​ ​នេះឯង​ ​ឈ្មោះថា​សុភាសិត​ ​មិនមែន​ជា​ទុព្ភាសិត​ទេ​ ​ជា​វាចា​មិន​ប្រកបដោយ​ទោស​ផង​ ​ដែល​ពួក​អ្នកប្រាជ្ញ​ ​មិន​គប្បី​តិះដៀល​ផង​។​
 [​៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​បព្វជិត​មាន​សីល​ ​ចូល​ទៅកាន់​ត្រកូល​ណា​ហើយ​ ​ពួក​មនុស្ស​ក្នុង​ត្រកូល​នោះ​ ​រមែង​បានបុណ្យ​ច្រើន​ ​ដោយ​ឋានៈ​ ​៥​ ​យ៉ាង​។​ ​ឋានៈ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បព្វជិត​មាន​សីល​ ​ចូល​ទៅកាន់​ត្រកូល​ក្នុង​សម័យ​ណា​ហើយ​ ​មនុស្ស​ទាំងឡាយ​ ​បានឃើញ​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រកូល​នោះ​ ​ក៏​ប្រតិបត្តិ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ទៅកាន់​ស្ថានសួគ៌​ ​ក្នុង​សម័យ​នោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បព្វជិត​មាន​សីល​ ​ចូល​ទៅកាន់​ត្រកូល​ក្នុង​សម័យ​ណា​ហើយ
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636853912595053650
ទៅកាន់ទំព័រ៖