ព្រះត្រៃបិដក ភាគ ៤៥

 ​[​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ធាតុ​ដែល​គួរ​រលាស់​ចេញ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ធាតុ​ដែល​គួរ​រលាស់​ចេញ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​កាម​ទាំងឡាយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រប់​នៅ​ ​ក្នុង​កាម​ទាំងឡាយ​ ​មួយទៀត​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នេក្ខម្មៈ​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ក្នុង​នេក្ខម្មៈ​ ​ចិត្ត​នោះ​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ប្រព្រឹត្តទៅ​ល្អ​ ​ចំរើន​ល្អ​ ​ដាច់​ស្រឡះ​ ​ផុត​ស្រឡះ​ ​ប្រាស​ស្រឡះ​ ​ចាក​កាម​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ណា​ ​មាន​កាម​ជា​បច្ច័យ​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​និង​សេចក្តី​ក្រវល់ក្រវាយ​កើតឡើង​ ​បុគ្គល​នោះ​ ​ក៏​ផុត​ចាក​អាសវៈ​ទាំងនោះ​ ​បុគ្គល​នោះ​ ​ក៏​លែង​ទទួល​នូវ​វេទនា​នោះ​។​ ​នេះ​ហៅថា​ ​ការ​រលាស់​ចេញ​នូវ​កាម​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សេចក្តី​ព្យាបាទ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រប់​នៅ​ ​ក្នុង​សេចក្តី​ព្យាបាទ​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សេចក្តី​មិន​ព្យាបាទ​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ក្នុង​សេចក្តី​មិន​ព្យាបាទ​ ​ចិត្ត​នោះ​របស់​ភិក្ខុ​នោះ​ ​ប្រព្រឹត្តទៅ​ល្អ​ ​ចំរើន​ល្អ​ ​ដាច់​ស្រឡះ​ ​ផុត​ស្រឡះ​ ​ប្រាស​ស្រឡះ​ ​ចាក​សេចក្តី​ព្យាបាទ​ ​អាសវៈ​ទាំងឡាយ​ណា​ ​មាន​ព្យាបាទ​ជា​បច្ច័យ​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636853912980915720
ទៅកាន់ទំព័រ៖