ព្រះត្រៃបិដក ភាគ ៤៥

​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​និង​សេចក្តី​ក្រវល់ក្រវាយ​កើតឡើង​ ​បុគ្គល​នោះ​ ​ក៏​ផុត​ចាក​អាសវៈ​ទាំងនោះ​ ​បុគ្គល​នោះ​ ​ក៏​លែង​ទទួល​នូវ​វេទនា​នោះ​។​ ​នេះ​ហៅថា​ ​ការ​រលាស់​ចេញ​នូវ​ព្យាបាទ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​បៀតបៀន​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រប់​នៅ​ ​ក្នុង​សេចក្តី​បៀតបៀន​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សេចក្តី​មិន​បៀតបៀន​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ក្នុង​សេចក្តី​មិន​បៀតបៀន​ ​ចិត្ត​នោះ​ ​របស់​ភិក្ខុ​នោះ​ ​ប្រព្រឹត្តទៅ​ល្អ​ ​ចំរើន​ល្អ​ ​ដាច់​ស្រឡះ​ ​ផុត​ស្រឡះ​ ​ប្រាស​ស្រឡះ​ ​ចាក​សេចក្តី​បៀតបៀន​ ​ឯ​អាសវៈ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​បៀតបៀន​ជា​បច្ច័យ​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​និង​សេចក្តី​ក្រវល់ក្រវាយ​កើតឡើង​ ​បុគ្គល​នោះ​ ​ក៏​ផុត​ចាក​អាសវៈ​ទាំងនោះ​ ​បុគ្គល​នោះ​ ​លែង​ទទួល​នូវ​វេទនា​នោះ​។​ ​នេះ​ហៅថា​ ​ការ​រលាស់​ចេញ​ ​នូវ​សេចក្តី​បៀតបៀន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ក្នុង​រូប​ទាំងឡាយ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រប់​នៅ​ ​ក្នុង​រូប​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ក្នុង​អរូប​បាន​ ​ចិត្ត​នោះ​ ​របស់​ភិក្ខុ​នោះ​ ​ប្រព្រឹត្តទៅ​ល្អ​ ​ចំរើន​ល្អ​ ​ដាច់​ស្រឡះ​ ​ផុត​ស្រឡះ​ ​ប្រាស​ស្រឡះ​ ​ចាក​រូប​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636853913153115569
ទៅកាន់ទំព័រ៖