ព្រះត្រៃបិដក ភាគ ៤៥

​អាសវៈ​ទាំងឡាយ​ណា​ ​មាន​រូប​ជា​បច្ច័យ​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​និង​ក្រវល់ក្រវាយ​កើតឡើង​ ​ភិក្ខុ​នោះ​ ​ក៏​ផុត​ចាក​អាសវៈ​ទាំងនោះ​ ​ភិក្ខុ​នោះ​ ​លែង​ទទួល​នូវ​វេទនា​នោះ​។​ ​នេះ​ហៅថា​ ​ការ​រលាស់​ចេញ​នូវ​រូប​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​សក្កា​យ​ ​ចិត្ត​ក៏​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​តាំងនៅ​ ​មិន​ជ្រប់​នៅ​ក្នុង​សក្កា​យ​ ​កាលបើ​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សក្កា​យ​និរោធ​តែមួយ​យ៉ាង​ ​ចិត្ត​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​តាំងនៅ​ស៊ប់​ ​ក្នុង​សកា្កយ​និរោធ​បាន​ ​ចិត្ត​នោះ​ ​របស់​ភិក្ខុ​នោះ​ ​ប្រព្រឹត្តទៅ​ល្អ​ ​ចំរើន​ល្អ​ ​ដាច់​ស្រឡះ​ ​ផុត​ស្រឡះ​ ​ប្រាស​ស្រឡះ​ ​ចា​ក​សក្កា​យ​ ​អាសវៈ​ទាំងឡាយ​ណា​ ​មាន​សកា្កយ​ជា​បច្ច័យ​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​និង​សេចក្តី​ក្រវល់ក្រវាយ​កើតឡើង​ ​ភិក្ខុ​នោះ​ ​ក៏​ផុត​ចាក​អាសវៈ​ទាំងនោះ​ ​ភិក្ខុ​នោះ​ ​លែង​ទទួល​នូវ​វេទនា​នោះ​។​ ​នេះ​ហៅថា​ ​ការ​រលាស់​ចេញ​នូវ​សក្កា​យ​។​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​កាម​ក្តី​ ​របស់​ភិក្ខុ​នោះ​ ​ក៏​មិនបាន​កើត​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការព្យាបាទ​ក្តី​ ​ក៏​មិនបាន​កើត​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​ការបៀតបៀន​ក្តី​ ​ក៏​មិនបាន​កើត​ ​សេចក្តី​ត្រេកអរ​ក្នុង​រូប​ក្តី​ ​ក៏​មិនបាន​កើត​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​សក្កា​យក្តី​ ​ក៏​មិនបាន​កើត​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636853913338336163
ទៅកាន់ទំព័រ៖