ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ពោល​ថា​ ​មិន​មាន​សេចក្តី​អាល័យ​ ​បាន​ផ្តាច់​បង់​នូវ​តណ្ហា​ ​បាន​កំចាត់​កំចាយ​ ​នូវ​សញ្ញោជនៈ​ ​ព្រោះ​មិន​ដេក​ត្រាំ​ ​ក្នុង​សេចក្តី​ត្រេកអរ​ក្នុង​កាម​ផង​ ​មិន​ដេក​ត្រាំ​ក្នុង​សេចក្តី​ត្រេកអរ​ ​ក្នុង​ព្យាបាទ​ផង​ ​មិន​ដេក​ត្រាំ​ក្នុង​សេចក្តី​ត្រេកអរ​ ​ក្នុង​ការបៀតបៀន​ផង​ ​មិន​ដេក​ត្រាំ​ក្នុង​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​ផង​ ​មិន​ដេក​ត្រាំ​ ​ក្នុង​សេចក្តី​ត្រេកអរ​ ​ក្នុង​សក្កា​យ​ផង​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​បាន​ត្រាស់​ដឹង​ ​នូវ​មានះ​ដោយ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​ទាំងឡាយ​ ​ដែល​គួរ​រលាស់​ចេញ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​

​ចប់​ព្រាហ្មណ​វគ្គ​ ​ទី៥​។​
​ចប់​ ​បណ្ណា​សក​ ​ទី៤​។​
​ឧទ្ទាន​នៃ​ព្រាហ្មណ​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​សោ​ណ​ព្រាហ្មណ៍​ ​១​ ​ទោណ​ព្រាហ្មណ៍​ ​១​ ​សង្គារវ​ព្រាហ្មណ៍​ ​១​ ​ការណ​បាលិ​ព្រាហ្មណ៍​ ​១​ ​បិ​ង្គិ​យា​និ​ព្រាហ្មណ៍​ ​១​ ​មហា​សុបិន​ ​១​ ​រឿង​ភ្លៀង​ ​១​ ​វាចា​ ​១​ ​ត្រកូល​ ​១​ ​ធាតុ​ទាំងឡាយ​ ​ដែល​គួរ​រលាស់​ចេញ​ ​១​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636853913582420124
ទៅកាន់ទំព័រ៖