ព្រះត្រៃបិដក ភាគ ៤៥
បញ្ចមបណ្ណាសក
កិមិលវគ្គ
[១០១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន ជិតស្រុកកិមិលា។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះកិមិលៈដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មមិនប្រតិស្ឋាននៅយូរបាន។ ម្នាលកិមិល កាលព្រះតថាគតបរិនិព្វានទៅ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ មិនគោរព មិនកោតក្រែងក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង នូវគ្នានិងគ្នា។ ម្នាលកិមិលៈ នេះឯងជាហេតុ នេះជាបច្ច័យ
ID: 636853913869626552
ទៅកាន់ទំព័រ៖