ព្រះត្រៃបិដក ភាគ ៤៥

​ដែល​ព្រះ​តថាគត​បរិនិព្វាន​ទៅ​ ​ព្រះ​សទ្ធម្ម​មិន​ប្រតិស្ឋាន​នៅ​យូរ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​ព្រះ​តថាគត​បរិនិព្វាន​ទៅ​ ​ព្រះ​សទ្ធម្ម​ប្រតិស្ឋាន​នៅ​យូរ​បាន​។​ ​ម្នាល​កិ​មិលៈ​ ​កាល​ព្រះ​តថាគត​បរិនិព្វាន​ទៅ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​គោរព​ ​កោតក្រែង​ ​ក្នុង​ព្រះ​សាស្តា​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះធម៌​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​ព្រះសង្ឃ​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​ក្នុង​សិក្ខា​ ​មាន​សេចក្តី​គោរព​កោតក្រែង​ ​នូវ​គ្នា​និង​គ្នា​។​ ​ម្នាល​កិ​មិលៈ​ ​នេះឯង​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​ព្រះ​តថាគត​បរិនិព្វាន​ទៅ​ ​ព្រះ​សទ្ធម្ម​ប្រតិស្ឋាន​នៅ​យូរ​បាន​។​
 [​១០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​នៃ​ការ​ស្តាប់​ព្រះ​សទ្ធម្ម​ ​នេះ​មាន​ ​៥​ ​យ៉ាង​។​ ​អានិសង្ស​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​អ្នក​ស្តាប់​តែង​បាន​ស្តាប់​រឿង​មិនទាន់​បាន​ស្តាប់​ ​១​ ​រឿង​ណា​ដែល​ធ្លាប់​ស្តាប់​ហើយ​ ​តែ​មិនទាន់​ចូលចិត្ត​ច្បាស់​ ​នឹង​ចូលចិត្ត​ច្បាស់​ឡើង​បាន​ ​១​ ​កំចាត់​បង់​សេចក្តី​សង្ស័យ​ចេញ​បាន​ ​១​ ​ធ្វើ​សេចក្តី​ឃើញ​ឲ្យ​ត្រង់​ ​១​ ​ចិត្ត​អ្នក​ស្តាប់​ ​រមែង​ជ្រះថ្លា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​នៃ​ការ​ស្តាប់ធម៌​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636853914064187680
ទៅកាន់ទំព័រ៖