ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​នឹង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុនី​មិន​កំណាញ់​អាវាស​ ​១​ ​មិន​កំណាញ់​ត្រកូល​ ​១​ ​មិន​កំណាញ់​លាភ​ ​១​ ​មិន​កំណាញ់​គុណ​ ​១​ ​មិន​កំណាញ់​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​
 [​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុនី​មិន​ពិចារណា​ ​មិនបាន​ស្ទាបស្ទង់​មើល​ ​ហើយ​សរសើរ​បុគ្គល​ ​ដែល​មិន​គួរ​សរសើរ​ ​១​ ​មិនបាន​ពិចារណា​ ​មិនបាន​ស្ទាបស្ទង់​មើល​ ​ហើយ​តិះដៀល​បុគ្គល​ ​ដែ​សគួ​រស​រសើរ​ ​១​ ​មិនបាន​ពិចារណា​ ​មិនបាន​ស្ទាបស្ទង់​មើល​ ​ហើយ​សំដែង​នូវ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ទី​ដែល​មិន​គួរ​ជ្រះថ្លា​ ​១​ ​មិនបាន​ពិចារណា​ ​មិនបាន​ស្ទាបស្ទង់​មើល​ ​ហើយ​សំដែង​នូវ​សេចក្តី​មិន​ជ្រះថ្លា​ ​ក្នុង​ទី​ដែល​គួរ​ជ្រះថ្លា​ ​១​ ​ធ្វើ​សទ្ធាទេយ្យ​វត្ថុ​ ​ឲ្យ​ធ្លាក់ចុះ​ ​១​។​ ​ដោយ​ធម៌​នេះឯង​។​បេ​។​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636853863326765665
ទៅកាន់ទំព័រ៖