ព្រះត្រៃបិដក ភាគ ៤៥

 [​១០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពលៈ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ពលៈ​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សទ្ធា​ពលៈ​ ​១​ ​ហិរិ​ពលៈ​ ​១​ ​ឱត្តប្ប​ពលៈ​ ​១​ ​វីរិយ​ពលៈ​ ​១​ ​បញ្ញា​ពលៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពលៈ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 ​[​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំរឹង​នៃ​ចិត្ត​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ចំរឹង​នៃ​ចិត្ត​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សង្ស័យ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិន​ចុះចិត្តស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រក​បរឿយៗ​ ​ដើម្បី​ធ្វើ​មិន​ដាច់​ ​ដើម្បី​តាំង​មាំ​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​បង្អោន​ទៅ​ ​ដើម្បី​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ធ្វើ​មិន​ដាច់​ ​ដើម្បី​តាំង​មាំ​ ​នេះ​ជា​ចំរឹង​នៃ​ចិត្ត​ ​ទី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​ព្រះធម៌​ ​.​.​.​ ​ក្នុង​ព្រះសង្ឃ​ ​.​.​.​ ​ក្នុង​សិក្ខា​ ​.​.​.​ ​ភិក្ខុ​មានចិត្ត​ខឹង​អាក់អន់​គ្នាន់ក្នាញ់​ ​របឹងរឹងរូស​ក្នុង​សព្រហ្មចារី​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មានចិត្ត​ខឹង​អាក់អន់​គ្នាន់ក្នាញ់​ ​របឹងរឹងរូស​ ​ក្នុង​សព្រហ្មចារី​ទាំងឡាយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636853914477241305
ទៅកាន់ទំព័រ៖