ព្រះត្រៃបិដក ភាគ ៤៥

 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​បបរ​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កំចាត់​បង់​សេចក្តី​ឃ្លាន​ ​១​ ​កំចាត់​បង់​សេចក្តី​ស្រេក​ ​១​ ​ញុំាង​ខ្យល់​ឲ្យ​ប្រព្រឹត្តទៅ​សព្វ​ ​១​ ​ញុំាង​សរសៃ​ឲ្យ​ស្អាត​ ​១​ ​ញុំាង​អាហារ​ថ្មី​ដែល​នៅសល់​ ​ឲ្យ​ឆ្អិន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​បបរ​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
 [​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ក្នុង​ការ​មិន​ទំពា​ឈើស្ទន់​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​ទោស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មាន​ចក្ខុ​មិន​ស្អាត​ ​១​ ​មាត់​មាន​ក្លិនស្អុយ​ ​១​ ​សរសៃ​នាំ​រស​អាហារ​មិន​បរិសុទ្ធ​ ​១​ ​ប្រមាត់​ ​និង​ស្លេស្ម​រួបរឹត​បាយ​ ​១​ ​មិន​ឆ្ងាញ់​បាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ក្នុង​ការ​មិន​ទំពា​ឈើស្ទន់​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ក្នុង​ការ​ទំពា​ឈើស្ទន់​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​អានិសង្ស​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​នាំឲ្យមាន​ចក្ខុ​ស្អាត​ ​១​ ​មាត់​មិន​មាន​ក្លិនស្អុយ​ ​១​ ​សរសៃ​នាំ​រស​អាហារ​បរិសុទ្ធ​ ​១​ ​ប្រមាត់​ ​និង​ស្លេស្ម​មិន​រួបរឹត​បាយ​ ​១​ ​ឆ្ងាញ់​បាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ក្នុង​ការ​ទំពា​ឈើស្ទន់​ ​មាន​ ​៥​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636853915110817544
ទៅកាន់ទំព័រ៖